ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Wednesday, August 4, 2010

-សកម្មភាពខែកក្កដា

-ថ្ងៃទី២៦ខែកក្កដាវេលាម៉ោង១៣:០០នាទីរសៀល លោកជំទាវកែ សុវណ្ណរ័ត្នឯកឧត្តមយន្ត ថារូនិងឯកឧត្តមជីវ កត្តាព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត បានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិដុងអារញ្ញសង្កាត់និមិត្តក្រុងប៉ោយប៉ែត។



-ថ្ងៃទី២៦ខែកក្កដាវេលាម៉ោង០៩:០០នាទីព្រឹកលោកជំទាវ កែ សុវណ្ណរ័ត្ន ឯកឧត្តមយន្ត ថារូនិងឯកឧត្តមជីវ កត្តាព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុក អូរជ្រៅ ថ្នាក់ដឹកនាំគណបក្សក្រុងប៉ោយប៉ែត និងថ្នាក់ដឹកនាំគណបក្សឃុំ-សង្កាត់ បានដង្ហែទៀន វស្សាទៅប្រគេនព្រះសង្ឃនៅវត្តដុងអារញ្ញសង្កាត់និមិត្តក្រុងប៉ោយប៉ែត។



-ថ្ងៃទី២៣ខែកក្កដាវេលាម៉ោង០៨:០០នាទីព្រឹកឯកឧត្តមយន្ត ថារូ និងថ្នាក់ដឹកនាំគណ បក្សខេត្ត ប្រធានគណបក្សស្រុក-ក្រុង និងក្រុមប្រឹក្សាឃុំ-សង្កាត់បានរៀបចំសូត្រមន្តនិងវេរទៀន វស្សា ចំនួន១៤គូរសំរាប់១៤វត្ត នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ។



-ថ្ងៃទី២៣ ខែកក្កដា វេលាម៉ោង ១៣:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សសង្កាត់កោះពងសត្វ និង ក្រុមប្រឹក្សាគណបក្សសង្កាត់ភ្នៀត និងនៅផ្ទះលោក ហួត សាវឺ សង្កាត់ភ្នៀត


-ថ្ងៃទី២២ ខែកក្កដា វេលាម៉ោង ១៥:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សឃុំសឹង្ហ និងក្រុមប្រឹក្សាគណ បក្សឃុំចង្ហា នៅឃុំសឹង្ហ ស្រុកអូរជ្រៅ។



-ថ្ងៃទី២២ ខែកក្កដា វេលាម៉ោង ១៣:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំ សូភី ស្រុកអូរជ្រៅ។



-ថ្ងៃទី២២ ខែកក្កដា វេលាម៉ោង ០៨:០០នាទីព្រឹក ឯកឧត្តម យន្ត ថារូ បានចូលរួមជាវាគ្មិន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ នៅវត្ត ស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។



-ថ្ងៃទី១៣ ខែកក្កដា វេលាម៉ោង ០៩:០០នាទីព្រឹក លោកជំទាវ កែ សុវណ្ណរ័ត្ន និងឯកឧត្តម យន្ត ថារូ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណ បក្សភូមិ និងក្រុមប្រឹក្សាគណបក្សឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។



-ថ្ងៃទី១២ ខែកក្កដា វេលាម៉ោង ១៤:០០រសៀល លោកជំទាវ កែ សុវណ្ណរ័ត្ន និងឯកឧត្តម យន្ត ថារូ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា គណបក្សស្រុក-ក្រុង និងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទីស្នាក់ការគណបក្សខេត្ត



-ថ្ងៃទី១២ ខែកក្កដា វេលាម៉ោង ០៨:០០នាទីព្រឹក លោកជំទាវ កែ សុវណ្ណរ័ត្ន ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំគណបក្សខេត្ត បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្ស ស្រុកអូរជ្រៅ និងថ្នាក់ដឹកនាំគណបក្សក្រុងប៉ោយប៉ែត នៅផ្ទះលោក ម៉ក់ ដារិទ្ធ



-ថ្ងៃទី១០ ខែកក្កដា វេលាម៉ោង ០៨:០០នាទីព្រឹកលោក កែរ សម្ផស្ស លោក ឈិន រិន និង លោក យី សារ៉ាយ ព្រមទាំងថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត បានជួបប្រជុំជាមួយក្រុមប្រឹក្សាគណបក្ស ភូមិ ក្រុមប្រឹក្សាគណបក្សសង្កាត់ប៉ោយប៉ែតនៅផ្ទះលោក មាន សារិទ្ធ សង្កាត់ប៉ោយប៉ែត។

-Report of June

-ថ្ងៃទី២០ ខែមិថុនា វេលាម៉ោង ១៤:០០នាទីរសៀល លោកកែរ សម្ផស្ស និងលោក ឈិន រិន ព្រមទាំងថ្នាក់ដឹកនាំចលនាយុវជនខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុងសិរីសោភ័ណ បានជួបប្រជុំ សំណេះសំណាល ជាមួយក្រុមប្រឹក្សាគណបក្សភូមិ និងក្រុមប្រឹក្សាគណបក្សសង្កាត់កំពង់ស្វាយនៅ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ។


-ថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ១៣:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកមង្គលបូរី បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្ស ភូមិ និងគណបក្សឃុំឬស្សីក្រោក ស្រុកមង្គលបូរី


-ថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ០៩:៤៥នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកមង្គលបូរី សំណេះសំណាលជាមួយសកម្មជនគណបក្ស នៅឃុំគយមែង ស្រុកមង្គលបូរី


-ថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ០៨:០០នាទីព្រឹក ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណ បក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកមង្គលបូរី បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្ស ភូមិ និងគណបក្សឃុំបត់ត្រង់ ស្រុកមង្គលបូរី


-ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ១៥:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកស្វាយចេក បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្ស ភូមិ និងគណបក្សឃុំផ្គាំ ស្រុកស្វាយចេក


-ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ១៣:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកថ្មពួក បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំគោកកឋិន ស្រុកថ្មពួក


-ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ០៨:០០នាទីព្រឹក ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំថ្មពួក និង ក្រុមប្រឹក្សាគណបក្សស្រុកថ្មពួក


-ថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១៥:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុងសិរីសោភ័ណ បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្ស ភូមិ និងគណបក្សសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ


-ថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១០:០នាទីព្រឹក ឯកឧត្តម យន្ត ថារូនិងថ្នាក់ដឹកនាំគណ បក្សខេត្ត បានវេរចង្ហាន់ប្រគេនព្រះសង្ឃគង់នៅវត្តខ្លាកូនថ្មី ដើម្បីឱទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ ដើម្បីគណបក្ស សម រុង្សី ។


-ថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ០៨:០០នាទីព្រឹក នៅទីស្នាក់ការគណបក្សខេត្ត បានរៀបចំ កម្មវិធីប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម យន្ត ថារូ ប្រធានគណបក្សខេត្ត ជាមួយក្រុមប្រឹក្សាគណ បក្សសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុងសិរីសោភ័ណ ។


-ថ្ងៃទី១១ ខែមិថុនា វេលាម៉ោង ១៤:០០នាទីរសៀល នៅទីស្នាក់ការគណបក្សខេត្ត បានរៀប ចំកម្មវិធីប្រជុំប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម យន្ត ថារូ ប្រធានគណបក្សខេត្ត ជាមួយក្រុម ប្រឹក្សាគណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក-ក្រុង។

Monday, August 2, 2010

Internal Value widgetTitle

Internal Value defaultContent

Monday, July 26, 2010

-សកម្មភាពខែឧសភា

-ថ្ងៃទី២៣ ខែឧសភា វេលាម៉ោង​០៨ៈ០០នាទីព្រឹក លោក កែរ សម្ផស្ស និងថ្នាក់ដឹកនាំគណបក្សក្រុងសិរីសោភ័ណ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
-ថ្ងៃទី២៣ ខែឧសភា វេលាម៉ោង​០៨ៈ០០នាទីព្រឹក លោក យី សារ៉ាយ លោក ឈិន រិន និងថ្នាក់ដឹកនាំគណបក្សស្រុកអូរជ្រៅ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំចង្ហា ស្រុកអូរជ្រៅ។
-ថ្ងៃទី១៥ ខែឧសភា វេលាម៉ោង​០៩ៈ០០នាទីព្រឹក លោក កែរ សម្ផស្ស និងថ្នាក់ដឹកនាំគណបក្សស្រុកថ្មពួក បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំគោកកឋិន ស្រុកថ្មពួក។
-ថ្ងៃទី០៩ ខែឧសភា វេលាម៉ោង​០៩ៈ០០នាទីព្រឹក លោក កែរ សម្ផស្ស និងថ្នាក់ដឹកនាំគណបក្សស្រុកស្វាយចេក បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំស្វាយចេក ស្រុកស្វាយចេក។
-ថ្ងៃទី០៨ ខែឧសភា វេលាម៉ោង​០៩ៈ០០នាទីព្រឹក លោក កែរ សម្ផស្ស និងថ្នាក់ដឹកនាំគណបក្សស្រុកស្វាយចេក បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំតាផូ ស្រុកស្វាយចេក។
-ថ្ងៃទី០៥ ខែឧសភា វេលាម៉ោង​០៨ៈ០០នាទីព្រឹក លោក យន្ត ថារូ បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សឃុំ ក្រុមប្រឹក្សាគណបក្សសង្កាត់ ក្រុមប្រឹក្សាស្រុកអូរជ្រៅ និងក្រុមប្រឹក្សាក្រុងប៉ោយបោយប៉ែត។

Wednesday, May 5, 2010

-ថ្ងៃទី០១​ខែឧសភា​ឆ្នាំ២០១០​​េវលាម៉ោង​១៤ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សភូមិ​និងក្រុមប្រឹក្សាគណបក្សឃុំស្រះរាំង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០​​​​ េវលាម៉ោង​០៨ៈ០០នាទីព្រឹក​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចូលរួមកម្មវិធី​អ្នកតំណាងរាស្រ្ត​និងម្ចាស់ឆ្នោតដែលរៀបចំដោយ​អង្គការ NDI នៅវត្តស្រះរាំង​ឃុំស្រះរាំង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​េវលាម៉ោង​១៣ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំបន្ទាយនាង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​​េវលាម៉ោង​១4ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បាននិមិត្តព្រះសង្ឃ​សូត្រមន្តលើករាសី​ដល់សកម្មជនឃុំបន្ទាយនាង​និងឃុំគោកបល្ល័ង្គ​ព្រមទាំងបង្សុកូល​ឧទ្ទិសជូនប្រជាពលរដ្ឋខ្មែរ​ជាពិសេស​សកម្មជន​សកម្មការី​គណបក្ស​សម​រុង្សី​ដែលបានបាត់បង់ជិវិត​ដើម្បីបុព្វហេតុជាតិ​មាតុភូមិ។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​េវលាម៉ោង​១៥ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគនបក្សភូមិ​និងក្រុមប្ឹក្សាគណបក្សឃុំគោកបល្ល័ង្គ។​


-ថ្ងៃទី០៣​ខែឧសភា​ឆ្នាំ២០១០​​​េវលាម៉ោង​០៨ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ចុះជួបសំណេះសំណាលជាមួយថ្នាក់ក្រុមប្រឹក្សាគណបក្សឃុំ​និងក្រុមប្រឹក្សាគណបក្សស្រុក​និងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ។

-Happy Khmer New Year

-កាលពីថ្ងៃទី១១​ខែមេសា​ឆ្នាំ២០១០​នៅទីស្នាក់ការគណបក្ស​សម​រុង្សី​ខេត្តបន្ទាយមានជ័យ​បានរៀបចំកម្មវិធីអបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ក្រោមអធិបតីភាព​លោកជំទាវ​ជូឡុង​សួមួរ៉ា,ឯកឧត្តម​យន្ត​ថារូ​និងលោក​ហុង​សុខហួរ។​សមាសភាពអ្នកចូលរួមមានក្រុមប្រឹក្សាបក្សខេត្ត​ក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាស្រុក-ក្រុង​និងក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុងកម្មវិធីនោះ​ក៏មានការសូត្តមន្តលើករាសី​និងបង្សុកូល​ឧទ្ទិសជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់​ជាពិសេស​សកម្មជន​សកម្មការី​គណបក្ស​សម រុង្សី​ដែលបានបាត់បង់អាយុជិវិត​ដើម្បីបុព្វហេតុជាតិ។​

-ថ្ងៃទី២៨​ខែមីនា​ឆ្នាំ២០១០​វេលាម៉ោង​០៨ៈ០០នាទីព្រឹក​ទីស្នាក់ការគណបក្សខេត្ត​បានរៀបចំកម្មវិធីផ្សព្វផ្សាយកសិកម្ម​និងពង្រឹងរចនាសម្ព័ន្ធគណបក្ស​ក្រោមអធិបតីភាព​ឯកឧត្តម គង់ គាំ​ប្រធានស្តីទីគណបក្ស​ជាមួយក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាស្រុក-ក្រុង​និងក្រុមប្រឹក្សាឃុំ-សង្កាត់។​​